ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការស្មៀនឃុំ ប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេភូមិទាំង៥ក្នុងឃុំ ដើម្បីស្តាប់សភាពការណ៍រួមរបស់មូលដ្ឋាន
ព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣ នៅសាលាឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការស្មៀនឃុំ ប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេភូមិទាំង៥ក្នុងឃុំ ដើម្បីស្តាប់សភាពការណ៍រួមរបស់មូលដ្ឋាន។ ក្រោយពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្តម បានវាយតម្លៃខ្ពស់លើស្មារតីសាមគ្គីដឹកនាំរបស់ក្រុមប្រឹក្សាឃុំ និងភូមិ ដែលស្ដែងចេញជាលទ្ធផលធ្វើឲ្យមូលដ្ឋានមានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: ប្រជាពលរដ្ឋអាចបង្កបង្កើនផល និងប្រកបរបរផ្សេងៗបានពេញដៃ ញ៉ាំងឲ្យជីវភាពរស់ នៅមានការប្រែប្រួលរីកចម្រើនជាលំដាប់។ សំណូមពរខិតខំអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដោះស្រាយសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសសហការគ្នាដោះស្រាយបញ្ហាប្រឈមកំពុងកើតមាននៅមូលដ្ឋាន។ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា លើកទី១១២ ឯកឧត្តម បានជូនវត្ថុអនុស្សាវរីយ៍ មានសារុង១ កន្សែងពោះគោ១ និងថវិកា ជូនដល់ក្រុមប្រឹក្សាឃុំ ភូមិជានារី និងភរិយាក្រុមប្រឹក្សាឃុំ-ភូមិ មេប៉ុស្តិរដ្ឋបាលឃុំ ភរិយាអតីតក្រុមប្រឹក្សាឃុំ សរុប២៨នាក់ និងឧបត្ថម្ភថវិកាជួយកម្មវិធីទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ រៀបចំដោយសាលាស្រុកជលគិរី ផងដែរ។